អត្តសញ្ញាណ​បណ្ណ និង​ឯកសារ​គ្រួសារ​ផ្សេងៗ​lលែង​ជាវត្ថុ​ធានា​ក្នុងការ​​​ខ្ចីប្រាក​ទៀតឡើយ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (២៧ កក្កដា ២០១៧) ៖ ចាប់ពី​ថ្ងៃ ២៤ កក្កដា ឆ្នាំ ២០១៧​មក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ មិន​ទទួលយក​អត្តសញ្ញាណ​បណ្ណ​, សៀវភៅ​គ្រួសារ ឬ សៀវភៅ​ស្នាក់នៅ សម្រាប់​ធ្វើជា​វត្ថុ​ធានា​ក្នុងការ​ផ្ដល់​ឥណទាន ឬ ខ្ចីបុល​ទៀតឡើយ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​សមាគម​​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃ ២៤ កក្កដា​។​ ​

យោងតាម​សេចក្ដីជូនដំណឹង​នេះ បានបញ្ជាក់​បន្ថែមថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ គឺជា​គ្រឹះស្ថាន​ឯក ជន​សុទ្ធសាធ​និង​ធ្វើ​ប្រតិបត្តិ​​ការ​សំដៅ​ទទួលបាន​ប្រាក់ចំណេញ ហើយ​អតិថិជន​ដែល​ទទួល​ប្រាក់កម្ចី ត្រូវមាន​កាតព្វកិច្ច​ស​ង​ត្រឡប់​តាម​កិច្ចសន្យា​កំណត់​។​
​ ​
​សមាគម​មីក្រូហិរញ្ញវត្ថុ​បាន​សង្កត់ធ្ងន់​ទៀតថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គឺជា​ស្ថាប័ន​ពាណិជ្ជកម្ម និង មិនមែនជា​អង្គភាព​នយោបាយ​​នោះទេ​។ បុគ្គល​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិនអាច​ប្រើប្រាស់​ស្លាក​សញ្ញា​នានា​របស់​គ្រឹះស្ថាន ឬ ផ្នែក​ណាមួយ​នៃប្រតិបត្តិ​ការផ្ដល់សេវា​ជា​​មូលដ្ឋាន ក្នុងការ​ចូលរួម​សកម្មភាព ឬ ឃោសនា​នយោបាយ​នោះឡើយ​។ បុគ្គលិក ដែល​ត្រូវបាន​រកឃើញថា​បាន​ប្រព្រឹត្តល្មើស​នឹង​គោល​​ការណ៍​នេះ នឹង​ទទួលពិន័យ​ធ្ងន់ធ្ងរ​បំផុត​៕

Dollars fan
Dollars fan

3

 

Related Articles

Back to top button
Close
Close