ក្រសួងមហាផ្ទៃ បានប្រកាស លេខទូរស័ព្ទចំនួន២ខ្សែ សម្រាប់​ករណីបាត់ក្មេង ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៦ កក្កដា ២០១៧) ៖ នាយកដ្ឋានកណ្ដាលសន្ដិសុខ ក្រសួងមហាផ្ទៃ បានប្រកាស លេខទូរស័ព្ទចំនួន២ខ្សែ សម្រាប់បងប្អូនប្រជាពលរដ្ឋណាដែលដឹងរឿង ឬក៏ជនរងគ្រោះជាមាតាបិតា អាណាព្យាបាលផ្ទាល់ ក្នុងករណីបាត់ក្មេង សូមរាយការណ៍ជាបន្ទាន់ ទៅលេខទូរស័ព្ទរបស់នាយកដ្ឋាន គឺ 031 201 2345 , 031 601 2345។

ការប្រកាសលេខទូរស័ព្ទនេះ ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ មានព័ត៌មានចុះផ្សាយ ក៏ដូចជាបណ្ដាញទំនាក់ទំនងសង្គម Facebook បាន ចែក ចាយ បន្ដគ្នា អំពីករណីបាត់ក្មេងជាញឹកញាប់ ដោយខ្លះបាត់នៅតាមសាលារៀន ឬតាមទីសាធារណៈផ្សេងៗ ដែលឪពុកម្ដាយ និងក្រុមគ្រួសារក្មេងៗបានអះអាងថា ត្រូវបានជនមិនស្គាល់មុខចាប់យកទៅ៕​

2

 

Related Articles

Back to top button
Close
Close