​ភាពយន្ត​ឯកសារ “​ឌុ​ច គ្រូ​លត់​ដំនៅ​ឋាននរក​” ចាក់​បញ្ចាំងនៅ​ថ្ងៃទី​២៦​កក្កដា​នេះ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (២៦ កក្កដា ២០១៧) ៖ សាលាក្តី​ខ្មែរក្រហម ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​កម្ត​ល់​ឯកសារ​ច្បាប់​ទាក់ទង​នឹង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា និង​មជ្ឈមណ្ឌល​សោតទស្សន៍​បុ​ប្ជា​ណា នឹង​រៀបចំ​ពិធី​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​មាន​ចំណងជើង​ថា “​ឌុ​ច គ្រូ​លត់​ដំនៅ​ឋាននរក​” នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ ២០១៧ នៅ​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ដែលមាន​ទីតាំង​ជាប់​នឹង​អគារ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា តាមផ្លូវ​ឧកញ៉ា​ម៉ុង​ឫទ្ធី ជិត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្តីប្រកាស​។​

​សេចក្តីប្រកាស​បន្តថា មន្ត្រី​អង្គទូត និង​និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ប្រមាណ​ជាង​៣០០​នាក់​នឹងចូលរួម​ទស្សនា​ខ្សែ​ភាព​​យន្ត​នេះ​៕

1

 

Related Articles

Back to top button
Close
Close