រថភ្លើង២ខ្សែបុកគ្នានៅជិតរោងចក្រប្រេងកាតស្ទឹងហាវ
សារព័ត៌មាន Cambodia News/
ព្រះសីហនុ (២៥ កក្កដា ២០១៧) ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថភ្លើងពីរខ្សែបានបុកគ្នាគឺមួយខ្សែដឹកកុងតឺន័រ(cotainer)ចេញពីកំពង់ផែស្វ័យតក្រុងព្រះសីហនុនិងរថភ្លើងមួយខ្សែទៀតដឹកប្រេងតេឡា(tela)។
ករណីនេះប៉ះគ្នាបណ្តាលឱ្យក្បាលរថភ្លើងទាំងពីរធ្លាក់ចេញពីផ្លូវនៅរំលងអាធ្រាត្រម៉ោងជាង១២យប់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៧ស្ថិតនៅចំណុចភូមិបួនឃុំ អូរត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុ។
ក្នុងហេតុការណ៍នេះបានបណ្តាលឱ្យខូចខាតធុងទឹកចំណុះ២.៥០០លីត្រនិងផ្ទះបាយប្រជាពលរដ្ឋចំនួនពីរគ្រួសារតែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ក្បាលរថភ្លើងទាំងពីរបានធ្លាក់ចេញផ្លូវដែករៀងៗម្ខាងម្នាក់៕