ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក បាន​ខ្លួន​អូន​ហើយ ថតរូប​អូន​ទុក​គំរាម​ទារលុយ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (១៨ កក្កដា ២០១៧) ៖ សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការ​នគរ​បា​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី ថតរូប​សង្សារ អាក្រាតកាយ គំរាម​ទារប្រាក់​ កាលពី​រសៀល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ម្សិលមិញ

យោងតាម​​ព័ត៌មាន​ពី​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ឈ្មោះ ម៉ម ភ័​ក្ត្រា ហៅ​ភ័​ក្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​ផុង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅ ក្រោយពី​សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង​ពី​នារី​រង​គ្រោះជា​សង្សារ ដែល​បាន​ប្តឹង​ពីបទ គំរាមកំហែង​ហែកកេរ្តិ៍ គំរាម​ទារប្រាក់​ចំនួន ៥០០​ដុល្លារ​អាមេរិក ជា​ថ្នូរ​មិន​បង្ហោះ​រូបភាព​អាក្រាតកាយ​របស់​នាង​។​

តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ នៅ​ចំពោះមុខ​សមត្ថកិច្ច បាន​បញ្ជាក់ថា ជនសង្ស័យ និង​នារី​រងគ្រោះ គឺជា​សង្សារ​ហ្នឹង​គេ​យូរ​ឆ្នាំ​ហើយ ដែល​ផ្តើមចេញពី​ការ​ស្គាល់គ្នា​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រហូត​បាន​រួមរស់​ជាមួយគ្នា ជាច្រើនលើក​ច្រើនសារ ហើយ​នៅពេល​នៅ​ជាមួយគ្នា ជនសង្ស័យ​តែងតែ​ថតរូប​នារី​រងគ្រោះ អាក្រាតកាយ​ទុក​។

លុះ​ក្រោយមក​ជនសង្ស័យ​ក៏បាន​ប្រើប្រាស់​រូបអាក្រាត​កាយ​ទាំងនោះ គំរាម​ទារប្រាក់​ពី​នារី​រងគ្រោះ​រហូតមក​។ ដោយសារតែ​នារី​រងគ្រោះ​ទ្រាំ​មិនបាន ក៏បាន​សុំ​ជនសង្ស័យ​បែក​គ្នា ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម និង​បន្ត​គំរាម​បង្ហោះ​រូបភាព​នោះ​បើ​មិនឱ្យ​លុយ ទើប​នារី​រងគ្រោះ​សម្រេច​ដាក់ពាក្យ​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តងទៅ​៕

5

Related Articles

Back to top button
Close
Close