ក្រសួងធនធានទឹក៖ ៤-៥ថ្ងៃខាងមុខ ទឹកទន្លេមេគង្គ នឹងបន្តហក់ឡើងជាលំដាប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ កក្កដា ២០១៧) ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅរយៈពេល៤-៥ថ្ងៃ ខាងមុខនេះ ទឹកទន្លេមេគង្គ នឹងបន្តហក់ឡើងជាលំដាប់ ប៉ុន្តែការកើនឡើងនូវ ទឹកទន្លេមេគង្គនេះ មិនទាន់ឈានដល់កម្រិតដែលត្រូវប្រុងប្រយ័ត្ន នៅឡើយទេគ្រាន់តែអាចនឹងធ្វើឲ្យលិចលង់តំបន់ទំនាបមួយចំនួន ។ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់ក្រសួងទាំងស្រុងនៅខាងក្រោមនេះ៖