អគារប៊ូឌីញ នឹងត្រូវចាប់វាយចោលនៅថ្ងៃទី១៧ កក្កដា នេះហេីយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ កក្កដា ២០១៧) ៖ ក្រោយពីបញ្ចប់ការដោះស្រាយ និងផ្ដល់សំណងដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងអគាប៊ូឌីញ គ្រប់គ្នា១០០ភាគយរយហើយនោះ ក្រុមហ៊ុន Arakawa រួមនឹងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក៏បានធ្វើពិធីក្រុងពាលីដើម្បីបើកការដ្ឋានវាយកម្ទេច
អគារប៊ូឌីញ «ស» នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយកលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ប្រាប់អ្នកសារព័
ត៌មានថា ការវាយកម្ទេចអគារដ៏ចំណាស់នេះ នឹងត្រូវអនុវត្តតាមបច្ចេកវិទ្យាទំនើប ប្រើរយៈពេល៤ខែ ចាប់ពីថ្ងៃនេះតទៅហើយខណៈ
នេះ ក្រុមការងារក៏កំពុងហ៊ុមព័ទ្ធរបង និងរៀបចំប្រព័ន្ធការពារសុវត្ថិភាពផងដែរ។
លោក សុជាតិខេមរ៉ូ បានបន្ថែមថា “…បែបផែននៃការវាយកម្ទេច គឺធ្វើទៅតាមបច្ចេកទេសទំនើប គឺការពារបរិស្ថានបានគឺការពារ សំឡេង បញ្ហាហុយធូលីដី និងការគោរពម៉ោងពេលវេលា មិនឲ្យប៉ះពាល់ ឬរំខានដល់បងប្អូនប្រជាពលរដ្ឋជុំវិញទេការវាយកម្ទេចរុះរើ អគារនេះ ប្រើរយៈពេលប្រហែលជា៤ខែ…”៕