ភ្លៀងនឹងបន្ដធ្លាក់ពីបង្គួរទៅខ្លាំងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកក្កដា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៦ កក្កដា ២០១៧) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ ភ្លៀងអាចធ្លាក់ពីបង្គួរទៅខ្លាំង នៅតាមតំបន់វាលទំនាប តំបន់ខ្ពងរាប និងតំបន់មាត់សមុទ្រ។

ជាមួយនឹងបង្ហាញនូវការព្យាករណ៍អាកាសធាតុនេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យត្រៀមទឹកទុកក្នុងស្រែឲ្យបានល្អ ព្រោះចាប់ពីចុងខែកក្កដា ដល់ដើមខែសីហា ឆ្នាំ២០១៧ អាចនឹងកើតមានកូនរដូវប្រាំង ដែលបណ្ដាលឲ្យមានភ្លៀងតិច ពិសេសបណ្ដា រាជធានី-ខេត្ត ដែលនៅក្រោយជួរភ្នំក្រវាញ ដូចជារាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងខេត្តកណ្ដាល។

ក្រសួងធនធានទឹក ក៏បានស្នើឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូត ខ្យល់ រន្ទះ ដែលអាចកើតមានឡើង ជាពិសេសតំបន់វាទំនាបកណ្ដាល៕

2

1

Related Articles

Back to top button
Close
Close