តម្លៃថ្មីសម្រាប់ធ្វើលិខិតឆ្លងដែនរយៈពេល ២០ថ្ងៃ ១០ថ្ងៃ ១ថ្ងៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ កក្កដា ២០១៧) ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការកំណត់ថ្លៃលិខិតឆ្លងដែនធម្មតា បានកំណត់តម្លៃដូចខាងក្រោម៖
១. សេវារយៈពេល ២០ថ្ងៃ តម្លៃ ០១ក្បាល ១០០ដុល្លារអាមេរិក
២. សេវារយៈពេល ១០ថ្ងៃ តម្លៃ ០១ក្បាល ១៥០ដុល្លារអាមេរិក
៣. សេវារយៈពេល ១ថ្ងៃ តម្លៃ ០១ក្បាល ២០០ដុល្លារអាមេរិក
ដោយឡែកចំពោះពលករស្របច្បាប់ទៅបំពេញការងារក្រៅប្រទេស តាមរយៈក្រសួងការងារ ត្រូវផ្ដល់លិខិតធ្វើដំណើរដោយឥតគិតថ្លៃ ដោយអាករជាបន្ទុករបស់រដ្ឋ។
ដើម្បីកាន់តែច្បាស់សូមមើលសេចក្ដីប្រកាសខាងក្រោមនេះ៖