វិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះឈ្នះ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃស្អែកនេះ

សារព័ត៌មាន​​​ Cambodia News/​

ភ្នំ​ពេញ (២៤ កុម្ភៈ ២០១៦) ៖ យោងតាមការចុះផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌​មាន ​អគ្គ​នាយក​ដ្ឋាន​យោធ​​សេវា បានអោយដឹងថា វិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះឈ្នះ នឹងបើកការ​ដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ ២០១៦ ស្អែកនេះហើយ។

តាម ​ការបញ្ជាក់ របស់ នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា  វិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះឈ្នះ នឹង​ត្រូវ​បាន​សាងសង់ នៅតំបន់អភិវឌ្ឍន៍ ឧកញ៉ា លី យ៉ុងផាត់ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌ​​​ជ្រោយចង្វារ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា គណៈកម្មការសិក្សា និងរៀបចំសាងសង់វិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះឈ្នះ និង​ការ​បញ្ចប់​សង្គ្រាម​ស៊ីវីលនៅកម្ពុជា បានដំណើរការកិច្ចប្រជុំអន្តរក្រសួងមួយ នៅទីស្តីការក្រសួង​ការពារជាតិ នារសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ​២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនិយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ជាប្រធានគណៈកម្មការ ផ្ទាល់តែម្តង៕

6

 

Related Articles

Back to top button
Close
Close