ក្រសួង​កំណត់​ឲ្យ​ប្រកាស​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៤​នៅថ្ងៃនេះ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៣ កក្កដា ២០១៧) ៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៤​នៅ​កាស ចូលកាន់​តំណែង​នៅថ្ងៃនេះ ដោយ​រាជធានី​ខេត្ត ជា​អ្នករៀបចំ​ប្រកាស ។​

​លោក ខៀវ សុភ័ក អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រសួងមហាផ្ទៃ បានចេញ​ប្រកាស​ទទួល​ស្គាល់​អស់ហើយ ក្រុមប្រឹក្សាឃុំ មេឃុំ ចៅសង្កាត់ ជំទប់​ទី​១ ជំទប់​ទី​២ ហើយ​ការប្រកាស​នេះ​ក្រសួងមហាផ្ទៃ​ប្រគល់ជូន​ឲ្យ​រាជធានី​-​ខេត្ត​ជា​អ្នកចាត់ចែង គឺ​ចាប់ផ្ដើម​ប្រកាស​នៅថ្ងៃនេះ​ទូទាំងប្រទេស និយាយ​រួម​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់​ប្រកាស​ចាប់ពី​ថ្ងៃនេះ ប៉ុន្ដែ​គ្រាន់តែ​ថា​មិនបាន​ខេត្ត​ធ្វើ ខេត្ត​ខ្លះ​មិនទាន់​ធ្វើ​»​។​

​គ​.​ជ​.​ប បានប្រកាស​លទ្ធផល​ផ្លូវការ​រួចហើយ ដោយ​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ទូទាំងប្រទេស​សរុប ៦,៥០៣​អាសនៈ ស្ត្រី ១,៣៨៦​អាសនៈ ក្នុងនោះ​មាន​មេឃុំ ចៅសង្កាត់​ចំនួន ១១៥៦​អាសនៈ ជំទប់​ទី​១​ចំនួន ១១៣៩​អាសនៈ ជំទប់​ទី​២ ចំនួន ៥១០​អាសនៈ​។​

​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់ សរុប ៥០០៧​អាសនៈ ស្ត្រី ៥៥៣​អាសនៈ ក្នុងនោះ​មាន​មេឃុំ ចៅសង្កាត់ ៤៨៩​អាសនៈ ជំទប់​ទី​១ ចំនួន ៥០៣​អាសនៈ ជំទប់​ទី​២ ចំនួន ១០៨៧​អាសនៈ​។​

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​សរុប ២៨​អាសនៈ ក្នុងនោះ​ជំទប់​ទី​១ ចំនួន ១​អាសនៈ ជំទប់​ទី​២ ចំនួន ២៦​អាសនៈ​។​

​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​សរុប​ចំនួន ៤​អាសនៈ ដែល​សុទ្ធតែជា​ជំទប់​ទី​២​។​

​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​សរុប ២៤​អាសនៈ ក្នុងនោះ មេឃុំ​ចំនួន ១​អាសនៈ ជំទប់​ទី​១ ចំនួន ២​អាសនៈ និង​ជំទប់​ទី​២​ចំនួន ១៦​អាសនៈ​។​
​គណបក្ស​សំបុក​ឃ្មុំ ទទួលបាន​អាសនៈ​សាម​ជិ​ក​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន ១​អាសនៈ ជា​ជំទប់​ទី​២​។​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលបាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន ៥​អាសនៈ ក្នុងនោះ​ជំទប់​ទី​១ មាន ១​អាសនៈ និង​ជំទប់​ទី​២ មាន ២​អាសនៈ​៕

2

Related Articles

Back to top button
Close
Close