ព្រះមហាក្សត្រនឹងយាងសួរសុខទុក្ខប្រជារាស្ត្រនៅស្រុកឧដុង្គនាថ្ងៃ៤ ខែកក្កដា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ កក្កដា ២០១៧) ៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងចុះសួរសុខទុក្ខនិងប្រោសព្រះរាជប្រទានព្រះរាជអំណោយដល់ប្រជានុរាស្ត្រ នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ។
ដើម្បីការពារព្រះរាជដំណើរព្រះអង្គ អាវុធហត្ថខេត្តកំពង់ស្ពឺនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧បានបើកកិច្ចប្រជុំដាក់ផែនការការពារ ក្រោមវត្តមានលោកឧត្តមសេនីយ៍ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីនាយទាហាន នាយទាហានរងនិងកម្លាំង កងរាជអាវុធហត្ថជាច្រើននាក់៕