ពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ២០១៧
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ មិថុនា ២០១៧) ៖ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានការប្រារព្ធពិធីបើក ពិព័រណ៍សិក្សា និងការងារ ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា ប្រធានសមាគម FUSAAC វាគ្មិន ក្រុមនិស្សិតស្ម័គ្រចិត្ត និងសិស្សានុសិស្សថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ប្រមាណជាងពីរពាន់បួនរយនាក់ ។
ពិព័រណ៍ជំនាញសិក្សា និងការងារ គឺជាកម្មវិធីដែលរៀបចំឡើងដោយ FUSAAC ក្នុងគោលបំណងជួយដល់សិស្សានុសិស្សទាំងឡាយក្នុងការសម្រេចចិត្តលើមាគ៌ាដ៏ត្រឹមត្រូវមួយសម្រាប់ការជ្រើសរើសជំនាញសិក្សា និងអាជីពនាថ្ងៃអនាគត ៕