​​បំផ្ទុះ​គ្រាប់បែក​ក្នុង​មន្ទីរពេទ្យ​គឺ​ដើម្បី​សងសឹក​យោធា​ថៃ​ដែល​ធ្វើ​រដ្ឋប្រហារ​

សារព័ត៌មាន​ Cambodia News/

ថៃ (២១ មិថុនា ២០១៧) ៖ បុរស​ថៃ​ម្នាក់​បាន​សារ​ភាពជា​សាធារណៈ​កាលពី​ថ្ងៃ​អង្គារ ទី​២០ មិថុនា​ថា​បាន​បង្កៃ​គ្រាប់បែក​នៅក្នុង​មន្ទីរពេទ្យ​របស់​យោធា កាលពី​ខែ​មុន ដោយ​និយាយថា គាត់​ត្រូវបាន​ជំរុញ​ទឹកចិត្ត​ដោយ​ការ​ស្អប់ខ្ពើម​យោធា និង ការធ្វើ​រដ្ឋប្រហារ​ញឹក​ញាប់​របស់​ពួកគេ​។

ការផ្ទុះ​នោះបាន​កើតឡើង​នៅ​ថ្ងៃ​ខួប​ទី​៣​នៃ​រដ្ឋប្រហារ​ថ្ងៃ ២២ ឧសភា​របស់​រដ្ឋាភិបាល​យោធា​ថៃ និង វាយប្រហារ​បន្ទប់​រង់​ចាំ VIP នៅ​ខាងក្នុង​មន្ទីរពេទ្យ​កាន់កាប់​ដោយ​យោធា​ក្នុង​ក្រុង​បាងកក ដោយ​បង្ក​របួស ២១ នាក់​។

នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា ពីដំបូង បាន​និយាយ​សម្រាល​ពី​ពេលវេលា​គាប់​ជួន​គ្នា​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ បន្ទាប់ពី​លើកឡើងថា វា​អាច​រៀប​ចំឡើយ​ដោយ​មនុស្ស​ដែល​ខឹង​នឹង​ការដឹកនាំ​របស់គាត់​៕

0

 

Related Articles

Back to top button
Close
Close