រដ្ឋមន្ត្រីក្រសួង​​អប់រំ ​ជំរុញ​យុវជន​អោយ​សិក្សា​ជំនាញ​កសិកម្ម និង​បច្ចេកវិទ្យា​ ​

សារព័ត៌មាន​ Cambodia News/

​កំពង់ស្ពឺ (២១ មិថុនា ២០១៧) ៖ ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្ររង​បរិញ្ញាបត្រ​របស់​វិទ្យាស្ថាន​បច្ចេក​​វិទ្យា​កំពង់ស្ពឺ កាល​ពី​ព្រឹក​ថ្ងៃទី​២០ មិថុនា ​រដ្ឋមន្ដ្រីក្រសួង​អប់រំ​យុវជន​និង​កីឡា លោក​ហង់ ជួនណា​រ៉ុ​ន បាន​ជំរុញ​ឱ្យ​យុវជន​កម្ពុជា​សិក្សា​ជំនាញ​កសិកម្ម​និង​បច្ចេកវិទ្យា ស្រប​ពេលដែល​ទីផ្សារការងារ​នៅ​កម្ពុជា​លើ​វិស័យនេះ​កំពុង​ខ្វះខាត និង​មាន​តម្រូវការ​ធនធានមនុស្ស​ដែល​ជួយ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​នៅ​កម្ពុជា​។

លោក​ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​កំពុង​ខ្វះ​កម្លាំង ពលកម្ម​លើ​វិស័យ​កសិកម្ម​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ការងារ​ក្នុង​​ស្រុកលើ​មុខជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​កសិកម្ម​។ លោក​ថា ទីផ្សារការងារ​នៅ​កម្ពុជា បច្ចុប្បន្នកំពុង​ស្ថិតក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា ដែលជា​កត្តា​ប្រឈម​លើ​ការ​កង្វះ​ធនធាន មនុស្ស​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។​
​    ​
​ក្នុងនោះដែរ លោក​រដ្ឋមន្ត្រី ក៏​ជំរុញ​ដល់​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់ ពង្រីក​ការបណ្តុះបណ្តាល​លើ​ជំនាញ​កសិកម្ម​និង​បច្ចេកវិទ្យា​ដល់​យុវជន​​កម្ពុជា​នៅ​គ្រប់​កម្រិត ដើម្បី​បំពេញ​សេចក្តីត្រូវការ​ការងារ​ក្នុងស្រុក ក៏ដូចជា​ធ្វើការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​និង​កសិឧស្សាហកម្ម​របស់​កម្ពុជា​​ឱ្យ​កាន់​តែមាន​សក្តានុពល ដែល​ទាក់ទាញ​ដល់​វិនិយោគ​ជាតិ និង​អន្តរជាតិ​ច្រើនឡើង​បន្ថែមទៀត​៕

9

 
​    ​

Related Articles

Back to top button
Close
Close