ដេននី ក្វាន់ បង្ហាញសម្រស់ ជាមួយនឹង ឈុតកូនក្រមុំ យ៉ាងស្រស់ស្អាត
សារព័ត៌មាន Cambodia News/
កម្សាន្ត (២១ មិថុនា ២០១៧) ៖ កាលពីម្សិលមិញ តារាសម្តែងស្រី ដេននី ក្វាន់បានបង្ហាញសម្រស់ ជាមួយនឹង ឈុតកូនក្រមុំ យ៉ាងស្រស់ស្អាត បែបប្រពៃណីខ្មែរ ក្រោយពីស្ងាត់មុខអស់មួយរយៈ។
នៅពេល ដែលកញ្ញា ដេននីក្វាន់ បានគ្រងនូវឈុតប្រពៃណីខ្មែរបែបនេះ បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល ព្រោះរាល់ដង គេតែងតែឃើញនាង បញ្ចេញនូវសម្រស់ដើមទ្រូង យ៉ា់ងស៊ិចស៊ី ហើយជាពិសេស ពួកគេ ក៏សំណូមពរ ឲ្យកញ្ញា ស្លៀកឈុតសុភាព ឲ្យច្រើនជាង ឈុតស៊ិចស៊ី ព្រោះថា វាមើលទៅស្រស់ស្អាតខ្លាំង និងថ្លៃថ្នូរ សាកសមជាសុភាពនារី។
បើទោះបី ជាតារាសម្តែងស្រីរូបនេះ មិនអាចឡើងសម្តែង ឬមានសកម្មភាពអ្វីទាំងអស់ នៅក្នុងសិល្បៈបានក៏ដោយ តែនាង ក៏អាចដើរថត ឲ្យសម្អាងការគេបានដែរ៕