ចាស់ក្មេងស្រីប្រុស២២នាក់ពុលនំបញ្ចុកនៅស្រុកគងពិសី
សារព័ត៌មាន Cambodia News/
កំពង់ស្ពឺ (១៥ មិថុនា ២០១៧) ៖ មានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ខែមិថុនា ដោយមនុស្សចំនួន២២នាក់ក្អួតនិងរាកគេសង្ស័យពុលដោយសារនាំគ្នាហូបនំបញ្ចុកនៅភូមិកន្លែងរមាសឃុំពេជ្រមុនីស្រុកគងពិសីខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងថាប្រជាពលរដ្ឋចំនួន២២នាក់បាននាំគ្នាហូបនំបញ្ចុកនៅផ្ទះឈ្មោះខែកម៉សភេទប្រុសអាយុ៦៧ឆ្នាំរស់នៅក្នុងភូមិកន្លែងរមាសស្រុកគងពិសីក្នុងពិធីបុណ្យកតញូ។ប្រពលរដ្ឋដែលពុលនំបញ្ចុកនោះ១ឈ្មោះសុខរ៉ាអាយុ២៤ឆ្នាំ២ឈ្មោះទូចខាខុំអាយុ៣៩ឆ្នាំ៣ឈ្មោះនួនគាអាយ៣០ឆ្នាំ។៤ឈ្មោះវនវិតអាយុ២៥ឆ្នាំ៥ឈ្មោះអោមៅអាយុ៧ឆ្នាំ៦ឈ្មោះផាន់ផែនអាយ១៦ឆ្នាំ៧ឈ្មោះណុបជោកជ័យអាយុ១៥ឆ្នាំ។
ប្រភពបានបន្តថាជនរងគ្រោះមិនគ្រោះថ្នាក់ដល់អាយុជីវិតនោះទេដោយមានអាការៈក្អួតរាគគឺបានចាក់ថ្នាំដាក់សេរ៉ូមនៅតាមផ្ទះរាងខ្លួន៕