រាជរដ្ឋាភិបាលលុបចោលបំរាមរារាំងការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ មិថុនា ២០១៧) ៖ រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះបានចេញ ស.ជ.ណ ថ្មី ដោយលុប ស.ជ.ណ ចាស់ ដែលរារាំងការ វិលត្រឡប់ចូលស្រុកវិញរបស់លោក សម រង្ស៊ី។
នៅក្នុងសេចក្តីដំណឹងថ្មី ដែលជម្រាបជូននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលសម្រេចលុបេចោលនូវលិខិតលេខ១៥១របក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីបុគ្គល សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ»៕