សម្តេចតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋដែលគាំទ្រសម្តេចឥតងាករេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ មិថុនា ២០១៧) ៖ តាមរយៈទំព័រ Facebook នាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនៅទូទាំងប្រទេស ដែលបានចូលរួមថែរក្សាការពារសន្តិភាព និងមានជំនឿចិត្តចំពោះការដឹកនាំរបស់សម្តេច ដែលបានប្រែក្លាយកម្ពុជាពីគំនរផេះផង់នៃភ្លើងសង្គ្រាម មកជាប្រទេសមានការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។
សម្តេចបន្តថា គ្រាដែលកម្ពុជាកំពុងសប្បាយរីករាយជាមួយសន្តិភាព និងវឌ្ឍនភាពសង្គមនោះ មានប្រទេសមួយចំនួននៅលើពិភពលោក ជាពិសេសតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមនឹងភ្លើងសង្គ្រាម និងអស្ថេរភាពសង្គម ដូចដែលកម្ពុជាធ្លាប់ឆ្លងកាត់យ៉ាងជូរចត់កាលពីអតីតកាលនៅឡើយ។
សម្តេច ហ៊ុន សែន ក៏បានអរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលមានជំនឿចិត្តយ៉ាងរឹងមាំ និងគាំទ្រឥតងាករេដល់ការដឹកនាំរបស់សម្តេច ដើម្បីបន្តការកសាង និងអភិវឌ្ឍន៍កម្ពុជាឲ្យក្លាយជាប្រទេសរីកចម្រើនសម្បូរសប្បាយនៅក្នុងតំបន់អាស៊ី៕