កូរ៉េខាងជើងនៅតែបន្ត​បាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់នៅ​ព្រឹក​នេះ​​

សារព័ត៌មាន​ Cambodia News/

សេ​អ៊ូ​ល (០៨ មិថុនា ២០១៧) ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​នៅមុននេះ​បន្តិច​ថា កូរ៉េខាងជើង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ប្រឆាំង​នាវា​ជាច្រើន​គ្រាប់​ជាថ្មី​ម្តងទៀត ចេញពី​តំបន់ឆ្នេរ​ខាងកើត​របស់ខ្លួន ។​

​យោធា​កូរ៉េខាងត្បូង​បាន​ថ្លែងថា នេះ​គឺជា​លើក​ទី​០៥​ហើយ ដែល​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល គិត​ចាប់តាំងពី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី លោក មូ​ន ជេ​អ៊ី​ន ឡើងកាន់តំណែង​មក លោក​បង្ហាញ​ពី​ទំនោរ​ចង់​ផ្សះផ្សា​ជាច្រើនលើក​។​

​តាម​សេចក្តីថ្លែងការណ៍​របស់​យោធា​កូរ៉េខាងត្បូង​បាន​អះអាងថា កូរ៉េខាងជើង​ទំនងជា​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ប្រឆាំង នាវា​រយៈ​ចំងាយ​ខ្លី ជាច្រើន​គ្រាប់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចេញពី​តំបន់ Wonsan នៃ​ខេត្ត Kangwon តម្រង់​ទៅកាន់​តំបន់​សមុទ្រ​ខាងកើត ហើយ​មី​ស៊ី​ល​នេះ​អាច​រត់​បាន ចំងាយ​២០០​គីឡូម៉ែត្រ មុននឹង​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន ឬ​សមុទ្រ​ខាងកើត​។ ប៉ុន្តែ​ទន្ទឹមគ្នា កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក កំពុង​វិភាគ​លើ​ការបាញ់​សាកល្បង​នេះ​នៅឡើយ​៕

5

Related Articles

Back to top button
Close
Close