ក្រសួងដែនដី រៀបចំផ្ដល់ប្រាក់ជូនប្រជាពលរដ្ឋនៅអគារប៊ូឌីង«ស»
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ មិថុនា ២០១៧) ៖ នៅថ្ងៃទី០៦ ខែមិថុនា នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មការតំណាងឲ្យពលរដ្ឋរស់នៅលើអគារប៊ូឌីង«ស» រួមទាំងធនាគារ នឹងរៀបចំផ្ដល់ប្រាក់ជូនប្រជាពលរដ្ឋ ដែលបានព្រមព្រៀងលក់ផ្ទះឲ្យក្រុមហ៊ុនជប៉ុន។
ក្រោយពីទទួលបានប្រាក់ហើយ ប្រជាពលរដ្ឋនឹងរើឥវ៉ាន់ចេញពីអគារបប៊ូឌីង«ស»។ ចំពោះការរើឥវ៉ាន់គឺឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ផ្ដល់ប្រាក់ដឹកជញ្ជូនចំនួន ១០០ដុល្លារ។ នៅថ្ងៃទី១០ ខែមិថុនា ក្រសួងនឹងមានកម្មវិធីជប់លៀងលាគ្នាជាមួយប្រជាពលរដ្ឋផងដែរ៕