ផ្អាក​លក់​គ្រឿងស្រវឹង​ចំនួន​២ថ្ងៃ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់

 

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០២ មិថុនា ២០១៧) ៖ សេចក្ដី​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​២៦​ ខែ​ឧសភា​ ​បាន​ឲ្យដឹង​ថា​ ការ​ស្នើ​ឲ្យ​ផ្អាក​លក់​គ្រឿង​ស្រវឹង​នេះ​ មាន​បំណង​ធ្វើ​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ខាង​មុខ​ ប្រព្រឹត្តទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ គ្មាន​អំពើ​ហិង្សា​ គ្មាន​ការ​គំរាមកំហែង​ គ្មាន​ការ​បំភិត​បំភ័យ​ និង​បាតុភូត​នានា​ ដែល​អាច​កើតមាន​ឡើង​ ដោយ​សារ​តែ​ការ​ពិសា​គ្រឿង​ស្រវឹង​នោះ។​

សេចក្ដី​ណែនាំ​បាន​សរសេរ​ថា៖

«ប្រជាពលរដ្ឋ​ខ្មែរ​ និង​ជនបរទេស​ទាំង​អស់​ ដែល​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​រួម​សហ​ការ​ជាមួយ​រាជរដ្ឋាភិបាល​ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់​ថ្នាក់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ និង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់​ ពាណិជ្ជករ​ និង​អាជីវករ​ ដោយ​ត្រូវ​ផ្អាក​ការ​លក់​ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​មួយ​ថ្ងៃ​ មុន​ថ្ងៃ​បោះ​ឆ្នោត​ និង​ថ្ងៃ​បោះឆ្នោត»។

អ្នកលក់​ដូរ​គ្រឿង​ស្រវឹង​នៅ​រាជធានី​ភ្នំពេញ​និយាយ​ថា​ ​ពួក​គេ​នឹង​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ ដើម្បី​ញ៉ាំង​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​មួយ​ដែល​មាន​ការ​យោគយល់​គ្នា​ និង​ការ​ទទួល​ខុស​ត្រូវ៕

t

 

 

Related Articles

Back to top button
Close
Close