ប្តីទ្រហោយំ ក្រោយពី​ម្ដាយ​និង​កូន​ក្នុង​ផ្ទៃស្លាប់​នៅ​មន្ទីរពេទ្យ​ជប៉ុន

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (២៩ ឧសភា ២០១៧) ៖​ ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​គ្រប់​ខែ​ដែល​ក្រុមគ្រួសារ​ដឹក​មក​ត្រៀម​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ជប៉ុន​បាន​ស្លាប់​ទាំង​ម្ដាយ​និង​កូន​ក្នុង​ផ្ទៃ​ដោយ​មិនទាន់​ដឹង​មូលហេតុ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​មន្ទីរ​ជប៉ុន​ស្ថិតក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​កាល​ពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០១៧ ។​

បើតាម​សម្ដី​ឪពុក​ស្ត្រី​រងគ្រោះ​និង​បុរស​ជា​ស្វាមី​បាន​ឲ្យ​ដឹងថា​ស្ត្រី​រងគ្រោះ​គឺ​ពុំមាន​អាកា​រៈ​អ្វី​ធ្ងន់​ធ្ងន់​នោះទេ​ដោយសារ​ជិត​ដល់​ថ្ងៃ​សម្រាលកូន​ទើប​ក្រុមគ្រួសារ​គាត់​បាន​នាំ​ស្ត្រី​ជា​ប្រពន្ធ​មក​សម្រាក​នៅ​មន្ទីរពេទ្យ​ជប៉ុន​ដើម្បី​ត្រៀម​សម្រាលកូន​។

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ស្ត្រី​រងគ្រោះ​មានឈ្មោះ ឈៀ​សារិន​អាយុ​៣០​ឆ្នាំ​ជា​កម្មការិនី​រោងចក្រ​ម្ដុំ​អង្គស្នួល​។ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ ជូ​ភា​រ៉ា​អាយុ​៣៤​ឆ្នាំ​មុខរបរ​ការងារ​សហជីព​អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ក្រាំង​ម្កាក់​ឃុំ​ត្រពាំង​ស្វាយ​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​និង​មានកូន​ប្រុស​២​នាក់​ម្នាក់​អាយុ​១០​ឆ្នាំ​និង​ម្នាក់ទៀត​អាយុ​៨​ឆ្នាំ​៕

1

Related Articles

Back to top button
Close
Close