គ.ជ.ប អំពាវនាវឱ្យក្រុមថៅកែរោងចក្រសម្រួលឲ្យ​កម្មករ​ទៅបោះឆ្នោតបាន

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៥ ឧសភា ២០១៧) ៖ គណកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត ហៅកាត់ថា គ.ជ.ប កាល​ពី​ព្រឹកថ្ងៃទី២៤ ឧសភា ​បានអំពាវ​នាវដល់ ក្រុមថៅកែសហគ្រាសនិងរោងចក្រ សម្រួលដល់ថ្ងៃ​ឈប់​សម្រាក​របស់បុគ្គលិក កម្មករ និយោជិត  ដើម្បីឲ្យពួកគេអាច ទៅ​បោះ ​ឆ្នោតបានក្រុមប្រឹក្សាឃុំ សង្កាត់បាន។

បុគ្គលិក កម្មករ និយោជិត ទំនងអាចទទួលបានការ​ឈប់​សម្រាក​រយៈ​ពេលសមស្របមួយដើម្បីអាចធ្វើដំណើរ ទៅបោះ ឆ្នោតបាន។

​អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា គ.ជ.ប នឹងចេញសេចក្តីអំពាវនាវ ទៅដល់ម្ចាស់សហគ្រាស ថៅកែរោងចក្រ ទាំងអស់ឲ្យបង្កភាពងាយស្រួលដល់ការ​ឈប់​សម្រាករបស់បុគ្គលិក កម្មករ និយោ ជិត ដើម្បីឲ្យពួកគេមានឱកាសគ្រប់គ្រាន់សម្រាប់ធ្វើដំណើរទៅបោះឆ្នោតបានគ្រប់គ្នាតាមលំនៅដ្ឋានឆ្ងាយជិតរៀងៗខ្លួន៕

7

 

Related Articles

Back to top button
Close
Close