ធនាគារជាតិ ព្រមានដកអាជ្ញាបណ្ណគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាដែលមិនគោរពតាមការណែនាំ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៤ ឧសភា ២០១៧) ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបានធ្វើការព្រមាន នឹងដកហូតអាជ្ញាបណ្ណគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានណាដែលមិនគោរពតាមការណែនាំ ចំពោះការហាមឃាត់ទទួលយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន។

យោង​តាម​សេចក្តីជូនដំណឹងរបស់ធនាគារ​ជាតិ​ បានឲ្យដឹងថា «កន្លងមកធនាគារជាតិនៃកម្ពុជា បានជូនដំណឹងអំពីការហាមឃាត់ទទួលយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន។ ប៉ុន្តែធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ មួយចំនួននៅតែអនុវត្តមិនទាន់ បានពេញលេញតាមសេចក្តីជូនដំណឹង»។

ហេតុដូច្នេះក្នុងករណីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទណា នៅតែបន្តសកម្មភាព និងមិនយកចិត្តទុកដាក់អនុវត្តតាម សេចក្តីជូនដំណឹងនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងនោះ នឹងត្រូវទទួលរងទណ្ឌកម្មខាងវិន័យ និងឈានទៅរកការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតចុះបញ្ជី បញ្ឈប់សកម្មភាពអាជីវកម្ម៕

3 2

 

Related Articles

Back to top button
Close
Close