ធី សុវណ្ណ​ថា ៖ កាលពី​ខ្ញុំ​គាំទ្រ CNRP ថា ខ្ញុំ​ជា “ វីរៈជន​” ពេល​ខ្ញុំ​ឈប់​គាំទ្រ​ហៅ​ខ្ញុំ​ថា “ មី​យួន ”

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៣ ឧសភា ២០១៧) ៖ អតីត​អ្នកគាំទ្រ​បក្សប្រឆាំង ( CNRP ) ផ្កាប់មុខ កញ្ញា ធី សុវណ្ណ​ថា ​បានចេញ​មុខ​ប្រតិកម្ម​ទៅនឹង​ក្រុមគាំទ្រ​បក្សប្រឆាំង​ដែល​បាន​នឹង​កំពុង​ជេរ​នាង​កប់ៗ មាត់​ក្នុង​រដូវ​ឃោសនា​បោះ​ឆ្នោ​ថា “ ជា​ខ្ញុំ​ក​ញ្ចៈ​យួន ” ខណៈដែល​នាង​ឈប់​គាំទ្រ​គណបក្ស​មួយ​នេះ​។​

កញ្ញា ធី សុវណ្ណ​ថា បាន​សរសេរ​នៅលើ Facebook របស់​នាង​កាលពី​ម្សិលមិញ​ថា «​កាលពី​ខ្ញុំ​គាំទ្រ CNRP ហៅ​ខ្ញុំ​ថា “ វីរៈនារី ” ពេល​ខ្ញុំ​ឈប់​គាំទ្រ CNRP បែរជា​ជេរ​ខ្ញុំ​ថា “ យួន ” ពួក​អ្នក​ពិតជា​ថោកទាប​ណាស់​។ ការសរសេរ​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី Facebook អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​រូបនាង ហើយ​សរសេរ​ជេរ ថា​នាង ជា “ យួន ” ។ ទន្ទឹម​នោះ​ក៏មាន​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ Comment ជេរ​នាង​ក្នុង Facebook នាង​ដោយ​ប្រើ​ពាក្យអសុរស​ថែមទៀត ។​»

​កញ្ញា ធី សុវណ្ណ​ថា តាមរយៈ Facebook របស់​នាង ក៏បាន​ទាមទារ​ឲ្យ​លោក សម រង្ស៊ី លប់​រូប​ឡាន​ដែលជា​កម្មសិទ្ធិ​របស់​នា​ង​ចេញពី​រូប​ហែ​ឃោសនា​គណបក្សប្រឆាំង ដែល​លោក សម រង្ស៊ី ផុស​នៅក្នុង Facebook របស់លោក កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ។

កញ្ញា ធី សុវណ្ណ​ថា ថែមទាំង​សរសេរថា យោងតាម​ច្បាប់​កម្មសិទ្ធិ​ឯកជន នាង​ខ្ញុំ ធី សុវណ្ណ​ថា ស្នើ​លោក សម រង្ស៊ី លប់​រូប​ឡាន​ដែលជា​កម្មសិទ្ធិ​របស់​នា​ង​ខ្ញុំ​ចេញពី​ការឃោសនា CNRP ព្រោះ​នាង​ខ្ញុំ​មិន​ពេញចិត្ត ឈប់​គាំទ្រ CNRP ទៀតហើយ ដោយសារ CNRP មាន​មេដឹកនាំ​កម្សាក កុហក បោកប្រាស់​រាស្ត្រ ល្មោភ​ស្រី ញៀន​ល្បែង ពុករលួយ បក្សពួកនិយម​៕

1

 

​​

Related Articles

Back to top button
Close
Close