ក្មេង​ប្រុស​​ម្នាក់​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់ ខណៈ​ពេល​ដែល​បញ្ជូន​ថ្ម​ទូរស័ព្ទ ហើយ​ដោត​កាស​ស្តាប់​​ចម្រៀង

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៣ ឧសភា ២០១៧) ៖ ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់ ចេញ​ឈាម​តាម​មាត់ និង​ត្រចៀក​រង​របួសធ្ងន់ ខណៈ​ពេល​ដែល​បញ្ជូន​ថ្ម​ទូរស័ព្ទ ហើយ​ដោត​កាស​ស្តាប់​បទ​ចម្រៀង កាលពី​វេលា​ម៉ោង​០៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ​ត្រង់​ចំណុច​តូប​លក់​បាយ​មុខ​រោងចក្រ​កាត់ដេរ​យីហោ ព្រី​ន​ឆ​យ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្រុម​ទី​៨ ភូមិ​ខ​១ សង្កាត់​ច្រាំ​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។

ក្មេង​ប្រុស ដែល​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​នោះ​ឈ្មោះ ណៃ សំណាង អាយុ​១៣​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៦ នៃ​សាលា​បឋម​សិក្សា​ជា​ស៊ី​ម​ចំរើន​រដ្ឋ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ តាម​ប្រ​ព​ព័ត៌មាន​ពី​កន្លេង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ក្មេង​រង​គ្រោះ​បាន​បញ្ចូល​ថ្ម​ទូរស័ព្ទ​ម៉ាក សាំ​ស៊ុ​ង ព្រមទាំង​ដោត​កាស​ស្តាប់​ចម្រៀង​ពេល​កំពុង​តែ​បញ្ចូល​ថ្ម​ទូរស័ព្ទ ។

នៅ​ពេល​កំពុង​តែ​ស្តាប់​ចម្រៀង​ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គី​ស​នី  ឆក់​ប្រកាច់ សន្លប់​ដេក​ស្តូកស្ដឹង និង​ចេញ​ឈាម​តាម​ម៉ាត់ និង​ត្រចៀក ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា​ភ្លាម​ៗ​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​នាំ​គ្នា ជួយ​សែង​យក​ទៅ​កប់​ដីខ្សាច់​ធ្វើ​ចលនា រយៈពេល​ប្រមាណ​កន្លះ​ម៉ោង​នៅ​មិនដឹង​ខ្លួន​ក៏​បាន​ហៅ​ម៉ូតូ​កង់​បី បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​នៅ​ក្បែរ​កន្លែង​កើតហេតុ​សង្គ្រោះ​ទាន់​ពេល ៕

2

Related Articles

Back to top button
Close
Close