សម្តេច​តេ​ជោ ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការខេត្តកំពង់ស្ពឺ ​ក្រោយ​ខកខាន​ទៅវិញ ដោយសារ​បញ្ហា​សុខភាព​

សារព័ត៌មាន​ Cambodia News/​

កំពង់ស្ពឺ​ (១៨ ឧសភា ២០១៧) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧​នេះបានបន្ត​ចុះ​​ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ​។​

ការ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ខេត្តកំពង់ស្ពឺ​នេះ​ ​តាម​ការពិត​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​ជួប​តាំងពី​ថ្ងៃទី​០៤ ខែឧសភា មកម្ល៉េះ តែ​ត្រូវ​ខកខាន​ទៅវិញ ដោយសារ​បញ្ហា​សុខភាព​ ​សម្តេច ក៏​បាន​បញ្ជាក់ថា ការ​ទៅ​យឺត គឺ​ប្រសើរ​ជាង​មិន​ទៅ​។​
​    ​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា នៅ​ទំព័រ Facebook របស់​សម្តេច​ថា “​ពេលនេះ ខ្ញុំ​កំពុងធ្វើដំណើរ​ទៅកាន់​ខេត្តកំពង់ស្ពឺ ដើម្បី​ជួប​មន្ត្រីរាជការ​កងក​ម្លាំ​ង​ប្រដាប់អាវុធ បន្ទាប់ពី​អាក់ខាន​ដោយ​សុខភាព​កាលពី​ថ្ងៃទី​៤ ខែឧសភា​២០១៧​។​ទៅ​យឺត​ប្រសើរ​​ជាង​មិនបាន​ទៅ ខ្ញុំ​ត្រូវ​ទៅ​ជួប​បងប្អូន​តាម​ការគ្រោង​ទុក បើទោះបីជា​ខ្ញុំ​ទើប​មកពី​ប្រទេស​ចិន​យប់​ម៉ិ​ញ​នេះ​ក៏ដោយ​”៕

8

 

Related Articles

Back to top button
Close
Close