ព្រឹកនេះ សម្តេច ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជា ទៅទស្សនកិច្ចប្រទេសចិន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ ឧសភា ២០១៧) ៖ នៅថ្ងៃទី១៣ ឧសភា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ឆ្ពោះទៅកាន់ប្រទេសចិន ដើម្បីចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែឧសភា ឆ្នាំ២០១៧។
ការអញ្ជើញទៅចូលរួមវេទិកាខាងលើរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន។ អំឡុងបំពេញទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំចិន រួមមាន ជំនួបជាមួយ លោកប្រធានាធិបតីចិន ហ្ស៊ី ជិនពីង, លោកនាយករដ្ឋមន្រ្តី លី ខឹឈាង, លោក ចាង តេជាំង ប្រធានសភាតំណាងប្រជាជនចិន និង លោក យូ ផឹងស៊ីង ប្រធានសភាប្រឹក្សា នយោបាយចិនផងដែរ៕