ភ្លៀងនៅតែបន្តធ្លាក់ទូទាំងប្រទេសចាប់ពីថ្ងៃទី១៤ដល់២១ឧសភា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ ឧសភា ២០១៧) ៖ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែឧសភា ភ្លៀងអាចនឹងកាន់តែបង្កើនការធ្លាក់រាយប៉ាយ ពីបង្គួរទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។
ជាមួយគ្នានេះក្រសួងក៏បានអំពាវនាវ «សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចនឹងបន្តកើត មានញឹកញាប់ នៅក្នុងពេលមានភ្លៀងធ្លាក់ ជាពិសេសចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧»៕