ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ​បណ្តាល​ឲ្យខ្ទេចអស់​ទីតាំង​​​ច្រត់​​ព្រះ​​​នង្គ័ល

សារព័ត៌មាន​ Cambodia News/

ព្រៃវែង (១១ ឧសភា ២០១៧) ៖ ភ្លៀង​មួយ​មេ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បាន​បណ្តាល​ឲ្យ​ស្តង់​ពិព័រណ៍​មួយ​ចំនួន​ធំ​ ដួល​រលំ​ស្ទើរ​រាប​ដល់​ដី ដែល​ស្តង់​ទាំង​អស់នោះ ​ត្រូវ​បាន​គេ​រៀបចំ​សម្រាប់​ដាក់​តាំងបង្ហាញ​សមិទ្ធផល​របស់​ក្រសួង និង​ស្ថាប័ន​នានា នៅ​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ក្នុងស្រុក​កំចាយមារ​ នា​ពេល​ខាង​មុខ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​១០ ​ឧសភា ដែល​ពិធី​ច្រត់ព្រះនង្គ័ល​នេះ ត្រូវ​បាន​ត្រៀម​រៀបចំ​​ធ្វើ​នៅ​ក្នុង​សាកលវិទ្យាល័យ​កំចាយមារស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​ស្មើ​ង​ជើង ស្រុក​កំចាយមារ ។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​ខេត្តព្រៃវែង​បាន​ទទួល​រៀបចំ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ហើយ​នៅ​ក្នុង​ពិធី​នេះ​ដែរ​ ត្រូវ​បាន​គេ​​ដឹង​ថា លោក ឮជា សុ​មេធី គឺជា​ស្តេច​មាឃ និង​លោក​ជំទាវ​ជា​ភរិយា​ព្រះ​មេ​ហួរ ។

ប្រភព​ពី​មន្ត្រី​ជំនាញ​បញ្ជាក់​ថា ការ​ដួល​រលំស្តង់​ទាំង​អស់នេះ​ គឺ​ដោយសារ​តែ​គ្រោះ​ធម្មជាតិ​ដែល​នឹក​ស្មាន​មិន​ដល់ ហើយ​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​ក៏​កំពុង​រៀបចំ​យ៉ាង​ញាប់ដៃ​ញាប់​ជើង​ទាំង​យប់​ទាំង​ថ្ងៃ​ ក្នុង​ការ​ធ្វើ​ស្តង់​សា​ជា​ថ្មី ដើម្បី​ឱ្យទាន់​កម្មវិធី​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ខាង​មុខ ៕

1 2

Related Articles

Back to top button
Close
Close