បញ្ចៀសអ្នកជំងឺពីការអៀនខ្មាស់ដោយឲ្យពួកគេ «ពាក់ម៉ាស់មុខ»ពេលទៅត្រួតពិនិត្យជំងឺ
សារព័ត៌មាន Cambodia News/
ថៃ (១១ ឧសភា ២០១៧) ៖ អាចនិយាយបានថា គោលគំនិតបែបនេះពិតជាចម្លែកតែ ១-០-២ មែន ។ តាមគេហទំព័រ Sanook News របស់ថៃ ថ្ងៃទី៧ឧសភា បានបង្ហោះផ្សាយពី «កងពលលាក់មុខ» មួយក្រុម កំពុងអង្គុយរង់ចាំពិនិត្យជំងឺនៅស្នាក់ការពេទ្យឃុំ ។ ទង្វើចម្លែកនេះបាននាំមកនូវចម្ងល់យ៉ាងខ្លាំង ។
ជាក់ស្តែង គឹអ្នកទាំងនេះកំពុងចូលរួមក្នុងកម្មវិធីត្រួតពិនិត្យជំងឺដោយពុំយកកម្រៃ សំរាប់រោគមហារីកស្បូន និងសុដន់ សំរាប់នារីៗក្នុងវ័យចន្លោះពី ៣០ ទៅ ៦០ ឆ្នាំ របស់ឃុំសាកែវ ស្រុក Kampepet ខេត្ត Keyzepet ប្រទេសថៃ ។
គោលគំនិតនេះផ្តើមឡើងពីជំងឺដូចរៀបរាប់ខាងលើ វាជារឿងរសើបចំបោះនារីៗ ហើយបើពុំមានវិធានការប្រសើរមួយទេ នោះចំនួនអ្នកមកពិនិត្យជំងឺ នឹងពុំមានច្រើនឡើយ ដោយសារតែការអៀនខ្មាស់ ។ ចុងក្រោយ គេទទួលបានឯកភាពលើគោលគំនិតប្រើម៉ាស់មុខ កុំឲ្យគេស្គាល់ ។ គេបានពន្យល់ថា ដោយធ្វើបែបនេះ វេជ្ជបណ្ឌិតនឹងពុំឃើញមុខអ្នកជំងឺ ហើយអ្នកជំងឺពុំមានការអៀនខ្មាស់ក្រុមគ្រូពេទ្យ ។
វិធានការដ៏ចម្លែកនេះ ពិតជានាំមកនូវលទ្ធផលល្អ គឺនារីស្ទើរ១ឃុំបានមកទទួលការពិនិត្យជំងឺ ៕