សម្តេចតេជោ ហ៊ុន សែន អះអាងថា សុខភាពនៅតែរឹងមាំដដែល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ ឧសភា ២០១៧) ៖ បន្ទាប់ពីចេញសម្រាកពិនិត្យសុខភាពនៅមន្ទីរពេទ្យ សម្តេច ហ៊ុន សែន បានអះអាងថា សម្តេចនៅតែមានសុខភាពរឹងមាំដដែលទេ។ ទន្ទឹមនោះសម្តេចក៏បានថ្លែងទៅកាន់ក្រុមអ្នកដែលបានប្រមាថជីវិតសម្តេចថា កុំឲ្យសង្ឃឹមពីព័ត៌មាននៃការស្លាប់របស់សម្តេចឲ្យសោះ។
ការថ្លែងរបស់សម្តេចធ្វើឡើងនៅក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ខួបទី១៥៤ នៅព្រឹកថ្ងៃច័ន្ទនេះ។ យ៉ាងណាក៏ដោយសម្តេចថែមទាំងបានថ្លែងនូវអំណរគុណ ចំពោះប្រជាពលរដ្ឋជាច្រើនដែលបានជូនពរសម្តេចផងដែរ៕