សុំ​រួមរ័ក ប្រពន្ធ​មិនព្រម​​​ទាញ​​កាំ​បិត​ផ្គាក់​​កាប់​រហូត​ទាល់​តែ​​សម្លាប់​​​

កំពង់ធំ (០៤ ឧសភា ២០១៧) ​៖ ​​

​ខឹង​រឿង​សុំ រួមរ័ក​ប្រពន្ធ​មិន​ព្រមដោយ​ប្រាប់ថា មិន​ស្រួ​ស​ខ្លួន (​មក​រដូវ​)​ ប្តី​យក​កាំបិតផ្គាក់​កាប់​បណ្តាល​ឲ្យ​ស្លាប់ រួច​ប្តី​រូបនេះ​បាន​ផឹកថ្នាំ​កណ្តុរ​សម្លាប់ខ្លួន​តាម​ក្រោយ តែ​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។ ហេតុការណ៍​​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​កំ​រ៉ែ​ង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ជា​ប្តី​ឈ្មោះ ផេង ធឿ​ង ភេទ​ប្រុស អាយុ​៣៨ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ អួន សា​អ៊ី​ម អាយុ​៣៦​ឆ្នាំ មុខរ​បរជាកសិករ​ធ្វើស្រែ រស់នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ​។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ បុរស​ជា​ប្តី​តែងមាន​ច​រិ​ក​ប្រ​ច័​ណ្ទ​ប្រពន្ធ​តាំងពី​រៀបការ បាន​ផឹកស្រា​ស្រវឹង​រហូត​យប់​ជ្រៅ​បន្តិច​សុំ​ប្រពន្ធ​រួមរ័ក តែ​ប្រពន្ធ​ប្រាប់ថា មិន​ស្រួលខ្លួន (​មក​រដូវ​) តែ​ប្តី​​​រូបនេះ​បាន​បង្ក​ឲ្យ​មាន​អំពើហិង្សា​ឈ្លោះ​ទាស់សំដី​គ្នា រហូត​ទាញ​បាន​កាំបិតផ្គាក់​កាប់​ប្រពន្ធ​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់ រួច​ផឹកថ្នាំ​កណ្តុរ​សម្លាប់​ខ្លួនឯង តែ​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ មិនទាន់​ប្រាកដថា រស់​ឬ​ស្លាប់​ទេ​។​ ​ក្រោយ​កើតហេតុ​សាកសព​ប្រពន្ធ​ត្រូវ​ក្រុមគ្រួសារ និង​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

4

Related Articles

Back to top button
Close
Close