ក្រសួងយុត្តិធម៌សម្រេចបន្ធូរបន្ថយទោស ដល់ទណ្ឌិត៣៥នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ ឧសភា ២០១៧) ៖ ដល់ទណ្ឌិតចំនួន៣៥នាក់ក្នុងនោះមានស្ត្រី៣នាក់បានសម្រេចបន្ធូរបន្ថយទោស ប៉ុន្តែគ្មានការលើកលែងទោសដល់ទណ្ឌិតរូបណាម្នាក់នោះទេក្នុងចំណោមទណ្ឌិត២៧៤ នាក់ដែលបានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស។
ការសម្រេចរបស់ក្រសួងយុត្តិធម៌បែបនេះបានធ្វើឡើងបន្ទាប់លោក អង្គវង្សវឌ្ឍានា រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌និងជាប្រធានគណៈកម្មការជាតិពិនិត្យបញ្ជីទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និង លើកលែងទោសបញ្ចប់កិច្ចប្រជុំដើម្បីពិនិត្យលើសំណើរបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ ទណ្ឌិតសរុប២៧៤នាក់ក្នុងនោះស្ត្រី២៣នាក់ពីពន្ធនាគាររាជធានី ខេត្តចំនួន១៥ និងមណ្ឌលអប់រំកែប្រែចំនួន៤ ក្នុងឱកាសបុណ្យពិសាខបូជាខាងមុខនេះ។
លទ្ធផលក្រោយកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិពិនិត្យបញ្ជីទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានពិនិត្យនិងសម្រេចពុំមានការស្នើសុំលើកលែង ទោសដល់ទណ្ឌិតនោះទេ គឺមានតែការស្នើបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន សរុប៣៥នាក់ (ស្ត្រី៣នាក់) ប៉ុណ្ណោះក្នុងចំណោមទណ្ឌិតចំនួន ២៧៤នាក់ ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសបុណ្យពិសាខបូជាខាងមុខនេះ”៕