រដូវវស្សា​ចូលមក​ដល់ ​តែកម្តៅ​នៅតែ​កើនឡើង​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០២ មិថុនា ២០១៧) ​៖ យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា នៅ​សប្តាហ៍​ទី​១ ដើមខែ​ឧសភា នេះ សីតុណ្ហភាព​នឹង​កើនឡើង​ពី​៣៥ ទៅ​៣៧​អង្សា​សេរ​។​

​ក្រសួង​ធនធានទឹក​បានប្រកាស​ថា ស្រប​ពេលដែល​រដូវវស្សា​បាន​ចូល​មកដល់ ចាប់ពី​ថ្ងៃទី​០២​ដល់​ថ្ងៃទី​០៤ ឧសភា អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​នៅតាម​បណ្តា​ខេត្ត​។ នៅ​ថ្ងៃទី​០៦​ដល់​ថ្ងៃទី​១១ នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ស្ទើរ​ទូទាំងប្រទេស សីតុណ្ហភាព​មាន​ចាប់ពី ៣៣​ដល់​៣៥​អង្សា​សេ​។​

​ក្រសួង​ធនធានទឹក សូម​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាននៅ​ដើមរដូវ​វស្សា​នេះ ពោលគឺ​ចាប់ពី​ថ្ងៃទី​០៦ ឧសភា នេះ តទៅ ជាពិសេស​នៅ​តំបន់​វាលទំនាប និង​ខ្ពង់រាប​៕​

2

 

Related Articles

Back to top button
Close
Close