ដេននី ក្វាន់​សុខ​ចិត្ត​ទទួល​យក​គ្រប់​យ៉ាង ចំពោះ​ចំណាត់​ការ​របស់ក្រសួង​

សារព័ត៌មាន​ Cambodia News/​

កម្សាន្ត​ (២៦ មេសា ២០១៧) ៖ តារាសម្ដែង នាង ដេននី ក្វាន់ បានទទួលយកនូវការដាក់ពិន័យ និងយល់ព្រមតាមក្រសួង ដែលបានចាត់វិធានការណ៍មកលើខ្លួន ដោយមិនបានប្រតិកម្ម ឬប្រកែកអ្វីឡើយ។

ការ​ទទួល​យក​នូវការដាក់ពិន័យនេះ​បន្ទាប់ពីមានកិច្ចប្រជុំយ៉ាងក្ដៅគគុកមួយ នៅព្រឹកថ្ងៃទី២៥ ខែមេសា ម្សិល​មិញ​ នៅក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីដាក់ពិន័យ និងធ្វើការព្រមាន លើតារាសម្ដែង កញ្ញា ដេននី ក្វាន់ ដែលជាតារាចូលចិត្តបញ្ចេញភាពសិចស៊ីហួសហេតុ ខូចតម្លៃអ្នកសិល្បៈ និងតម្លៃវប្បធម៌ប្រពៃណីខ្មែរ។​

ជាការពិត បើតាមលទ្ធផល នៃកិច្ចក្រជុំកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្រេច ដាក់ពិន័យតារាសម្តែងរូបស្រស់ កញ្ញា ដេនី ក្វាន់ មិនឲ្យមានវត្តមាន នៅក្នុងវិស័យសិល្បៈគ្រប់រូបភាពទាំងអស់ ដូចជា ការសម្តែង ថតខ្សែភាពយន្ត ច្រៀង នៅតាមកញ្ចក់ទូរទស្សន៍ ជាដើម៕

h 2 3

 

 

Related Articles

Back to top button
Close
Close