ក្រសួងវប្បធម៌ សម្រេចមិនអោយ ដេនី ក្វាន់ មានវត្តមាន​នៅក្នុងសិល្បៈ​រយៈពេល​១ឆ្នាំ​

សាព័ត៌មាន​​ Cambodia News/

កម្សាន្ត (២៥ មេសា ២០១៧) ៖ លទ្ធផលក្រោយការប្រជុំរបស់ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ស្តីពីការដាក់ពិន័យលើតារាស្រី ដានី ក្វាន់នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា នេះ បានចេញមកហើយ ដោយក្រសួងបានសម្រេចបញ្ឈប់ការសិល្បៈទាំងអស់របស់តារាស្រីរូបនេះរយៈពេល​មួយ​ឆ្នាំ​ ពោលគឺមិនអោយនាងមានវត្តមាន​នៅក្នុងសិល្បៈ គ្រប់រូបភាពទាំងអស់ រួមទាំងការសម្តែង ថតខ្សែភាពយន្ត ចម្រៀង និងនៅតាមកញ្ចក់ទូរទស្សន៍ជាដើម។

ទាក់ទងនិងការសម្រេចនេះដែរ ក៍មានការចូលរួមពីសំណាក់ លោក សុះ ម៉ាចប្រធានសមាគមសិល្បករខ្មែរ លោក ហេង ឡុង តំណាងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម និងមន្រ្តីជាក់ព័ន្ធជាច្រើនរូបទៀត​។

គួរបញ្ជាក់ផងដែរថា កញ្ញា ដេនី ក្វាន់ ធ្លាប់បានក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមានម្តងរួចមកហើយទាក់ទងនឹងការស្លៀកពាក់សិចស៊ីរបស់នាង ដែលប៉ះពាល់ដល់វប្បធម៌ដ៍ល្អផូរផង់របស់ស្ត្រីខ្មែរ។ ទោះជាយ៉ាងណាតារាស្រីរូបនេះនៅតែ បន្តការស្លៀកពាក់សិចស៊ី រហូតដល់ពេលនេះ ក្រសួងសម្រេចបញ្ឈប់ការងារសិល្បៈរបស់នាងចោលទាំងស្រុងតែម្តង៕

41y

 

Related Articles

Back to top button
Close
Close