ឪពុក​​តិរច្ឆាន​​រំលោភ​​កូន​​ឯង​​ជាង​​២​​ឆ្នាំ ​​​ស្ត្រី​​​ជា​​ប្រពន្ធ​​ទ្រាំ​លែង​បា​​ន​​​ប្តឹង​​សមត្ថ​កិច្ច​ចាប់​ខ្លួន​​

សារព័ត៌មាន​ Cambodia News/

ព្រៃវែង (១១ មេសា ២០១៧) ​៖ ​ដោយ​អំណាច​តណ្ហា​បុរស​ជា​ឪពុក​បាន​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង​ជាច្រើន​ដង​ចាប់ពី​អាយុ​១៧​ឆ្នាំ​រហូតមក​ឥលូវ ម្តាយ​ឈឺចាប់​ក្តៅ​ស្ទើរ​បែក​ដើមទ្រូង​សម្រេចចិត្ត​សមត្ថកិច្ច​ចាប់ខ្លួន​។ ករណី​ឃាត់ខ្លួន​បុរស​ខាងលើ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១ និង​៣០​នាទី​ដោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ឈ្មោះ ឯម អ៊ា​ន ភេទ​ស្រី​អាយុ​៤០​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​របស់​ជនរ​ង​គ្រោះ​។​

ឪពុក​ល្មោ​ម​កាម​រូបនេះ​ឈ្មោះ ម៉ៅ នី អាយុ​៣៦​ឆ្នាំ ចំណែក​កូនស្រី​រងគ្រោះ​ឈ្មោះ ម​.​អ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ ព្រៃធំ​ឃុំ ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​

​តាម​ពាក្យបណ្តឹង​បាន​រៀបរាប់ថា ឈ្មោះ ម៉ៅ នី អាយុ​៣៦​ឆ្នាំ​ត្រូវជា​ប្តី និង​ឪពុក​បាន​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី​បង្កើត​ខ្លួនឯង​អស់​រយៈពេល​ជាង​២​ឆ្នាំ​ចាប់ពី​២០១៥​ជាច្រើនលើក​រហូតដល់​ថ្ងៃទី​០៧ ខែ មេសា ឆ្នាំ​២០១៧​ជា​ថ្ងៃ​ចុងក្រោយ​នៅ​ប្រទេស​ថៃ​ពេលធ្វើ​សកម្មភាព​ម្តងៗ​តែងតែ​គំរាម​មក​កូន​កុំ​ឲ្យ​និយាយប្រាប់​ម្តាយ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​តាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា និង​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ច្បាប់​៕

2

Related Articles

Back to top button
Close
Close