​ដំណឹង​ជា​ផ្លូវ​ការ ​ពី​​ការ​ជិះ​រថ​យន្ត​ក្រុង​​៥​ថ្ងៃ​ ដោយ​ឥត​គិតថ្លៃ​ ក្នុង​ឱកាស​បុណ្យចូ​លឆ្នាំ​ថ្មី​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៦ មេសា ២០១៧) ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញជូនដំណឹងផ្លូវការ បញ្ជាក់ពីដំណើរនៃការដាក់ឲ្យ ជិះរថយន្តក្រុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមេសា ឆ្នាំ២០១៧ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបម្រើសេវាដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ តាមរថយន្តក្រុងដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋនេះ ធ្វើឡើងស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា នៅរយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យប្រជាពលរដ្ឋជិះ រថយន្តក្រុងទាំង៥៧គ្រឿង ដែលកំពុងរត់តាមខ្សែនានាក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ដើម្បីផ្តល់ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលមិនបានចេញទៅតាមបណ្តាខេត្ត៕

4 2

 

Related Articles

Back to top button
Close
Close