ក្រសួងព័ត៌មាននឹងផ្សព្វផ្សាយច្បាប់បោះឆ្នោត និងច្បាប់គណបក្សនយោបាយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មេសា ២០១៧) ៖ យោងតាមលិខិតមួយច្បាប់របស់ក្រសួងព័ត៌មានដែលផ្តល់ដំណឹងដល់គ្រប់ស្ថានីយ៍ វិទ្យុនិងទូរទស្សន៍បានឲ្យដឹងថា ក្រសួងនឹងបើកសិក្ខាសាលា ដើម្បីផ្សាព្វផ្សាយច្បាប់ចំនួន២ ទី១/ ច្បាប់ស្តីពីការបោះឆ្នោតដែលនឹងត្រូវរៀបចំនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧។ ទី២/ ច្បាប់ស្តីពីគណបក្សនយោបាយនឹងត្រូវរៀបចំនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំសត្យាក្រសួងព័ត៌មាន។
តាមលិខិតខាងលើនេះ ក្រសួងព័ត៌មានបានអំពាវនាវដល់ម្ចាស់ស្ថានីយ៍ វិទ្យុនិងទូរទស្សន៍ទាំងអស់ចាប់បញ្ជូនអ្នកយកព័ត៌មាន ពិធីករ ពិធីការិនី ចំនួន២នាក់ ក្នុងមួយស្ថាប័ន ដើម្បីចូលរួមក្នុងសិក្ខាសាលាដែលមានរយះពេលមួយព្រឹកតាមពេលវេលាកំណត់ខាងលើ៕