កាប់​សម្លាប់​​អ្នកកា​សែត​​ម្នាក់​​និង​ប្រពន្ធ​ ​ឃាតក​​ជា​​ប្អូន​ប្រុស​​ជនរង​គ្រោះ​

សារព័ត៌មាន​ Cambodia News/

​កំ​ពង់​ឆ្នាំ​ (៣១ មីនា ២០១៧) ៖ ​​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៧​នេះ​ ​កម្លាំង​នគរបាល​ជំនាញ និង​កម្លាំង​នគរបាល​មូលដ្ឋាន​តាម​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជនដៃដល់​ម្នាក់ ដែល​បាន​កាប់សម្លាប់​បងស្រី​បង្កើត​របស់ខ្លួន និង​បងថ្លៃ​ជា​អ្នកកាសែត បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់ ស្ថិតនៅ​ភូមិ​សំរោង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ។​

នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់ថា បងថ្លៃ​ជនសង្ស័យ​ឈ្មោះ ហែម ឆន ជា​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ នៃ​សមាគម​អ្នកកាសែត​ខ្មែរ​សន្តិភាព និង​ប្រពន្ធ​របស់ខ្លួន (​បងស្រី​បង្កើត​ជនសង្ស័យ​) បាន​ស្លាប់​ដោយសារតែ​ប្អូនប្រុស​បាន​យក​ពូថៅ​កាប់ (​មើល​តាម​លិខិតបញ្ជាក់​របស់​ក្លិប​)​។​

​ប្រភព​ដដែល​បន្ត​ថា ​ជនដៃដល់​មុនដំបូង បាន​កាប់​ទៅលើ​ប្តី រួចហើយ​ប្រពន្ធ បានរ​ត់ទៅ​ឲ្យ​គេ​ជួយ​តែដោយសារ​ផ្ទះ​គាត់​នៅ​ឆ្ងាយ​ពី​គេ ហើយ​នៅក្បែរនោះ​មានតែ​ស្ត្រី​ទើប​ឆ្លងទន្លេ​គ្មាន​អ្នកផ្សេង ចឹ​ង​ប្រពន្ធ​រត់​មក​មើល​ប្តី​វិញ ស្រាប់តែ​ជនដៃដល់​បាន​កាប់​បងស្រី​ខ្លួនឯង​បន្តទៀត រហូត​ស្លាប់​ទាំង​២​នាក់​តែម្តង​”​។​

​យ៉ាងណាក៏ដោយ​ចំពោះ​មូលហេតុ​នោះ មិនត្រូវ​បាន​លោកស្នងការ​បញ្ជាក់​ឲ្យ​ច្បាស់​នៅឡើយ​ទេ ដោយ​លោក​ថា ជនសង្ស័យ​ជាម​នុស្ស​វិកល​ច​រឹក ហើយ​កាលពីមុន​ក៏​ធ្លាប់​ដេញ​កាប់​គេ​ផងដែរ​។ នៅពេលនេះ កម្លាំង​នគរបាល​របស់​យើង​កំពុង​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ចាត់ការ​តាម​នីតិវិធីច្បាប់៕

​ឃាតកម្ម​កាប់សម្លាប់​អ្នកកាសែត​ម្នាក់​និង​ប្រពន្ធ​ឃាតក​ជា​ប្អូនប្រុស​ជនរងគ្រោះ។
​ឃាតកម្ម​កាប់សម្លាប់​អ្នកកាសែត​ម្នាក់​និង​ប្រពន្ធ​ឃាតក​ជា​ប្អូនប្រុស​ជនរងគ្រោះ។

Related Articles

Back to top button
Close
Close