យុវសិស្សវិទ្យាល័យ”ជម្ពូវ័ន” ម្នាក់ខឹងសុំស្នេហ៍យុវតីរៀនជាមួយគ្នាមិនបានគំរាមចាក់សម្លាប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ មីនា ២០១៧) ៖ យុវសិស្សវិទ្យាល័យ”ជម្ពូវ័ន”ថ្នាក់ទី១២ម្នាក់ តាមសុំស្នេហ៍យុវតីជាសិស្សវិទ្យាល័យរៀនជាមួយគ្នាអត់បាន ក៏គំរាមចាក់សម្លាប់នាងរួចគំរាមចាក់សម្លាប់ខ្លួនឯងតាមក្រោយតែត្រូវលោកគ្រូឆែកក្នុងកាបូបស្ពាយ ឃើញដាវមួយដើមក៏ប្តឹងសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យឃាត់ខ្លួនតែម្តង។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលពេញវិទ្យាល័យ”ជម្ពូវ័” នៅវេលារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅក្នុងថ្នាក់១២នៃវិទ្យាល័យ ហ៊ុន សែន “ជម្ពូវ័ន” សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា យុវសិស្សដែលគំរាមចាក់សម្លាប់យុវតីរងគ្រោះឈ្មោះ ភីលីដា អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់១២នៃវិទ្យាល័យ “ជម្ពូវ័ន”រស់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯយុវតីរងគ្រោះអាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ៕