ឃាត់ខ្លួនតាអាយុ ៦២ឆ្នាំក្នុងករណីរំលោភសេពសន្ថវៈក្មេងស្រីអនីតិជន
សារព័ត៌មាន Cambodia News/
បាត់ដំបង (២៧ មីនា ២០១៧) ៖ តាចាស់ម្នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករតនមណ្ឌលចុះឃាត់ខ្លួនក្នុងករណីរំលោភសេពសន្ទវះទៅលើកុមារីអាយុ៦ឆ្នាំ ដែលការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង៩ និង២០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះ ឯក ពៅ ភេទស្រី អាយុ៤៩ឆ្នាំ ដែលជាម្តាយកុមារីរងគ្រោះបានប្តឹងទៅលើជនសង្ស័យឈ្មោះ កែវ ពៅ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនះមណ្ឌល ខេត្តបាត់ដំបងបានរំលោភសេពសន្ថវៈទៅលើកូនស្រីឈ្មោះឌុល សោភា អាយុ៦ឆ្នាំ នៅវេលា ម៉ោង១៤ និង៣០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យក្នុងភូមិឃុំខាងលើភ្លាមៗនោះសមត្ថកិច្ចក៍បានចុះទៅឃាត់ខ្លួនតែម្តង។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យមកសាកសួរចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីខាងលើពិតប្រាកដមែន ខណៈនាងមកលេងផ្ទះខ្លួននៅពេលស្ងាត់គ្មានមនុស្សនៅក៏ឆក់ឱកាសចាប់រំលោភបានសម្រេចតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យជំនាញនៃបញ្ជាកងរាជអាវុធហត្ថខេត្តដើម្បីក៏សាងសំណុំរឿងចាត់ការតាមនីតិវិធី៕