សម្តេច​​តេ​ជោ ​ហ៊ុន ​សែន​ ៖ បោះ​​ឆ្នោត​​ឲ្យ​ CPP ​ធានា​​សន្តិភាព​

សារព័ត៌មាន​ Cambodia News/

ក្រចេះ (២៧ មីនា ២០១៧) ៖ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា​ថ្មី នៃ​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រុង​ក្រចេះ នា​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ២០១៧ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សង្ឃឹមថា ប្រជាជន​នឹង​បន្ត​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​តទៅ​ទៀត ដើម្បី​ធានា​សន្តិភាព​និង​ការ​អភិវឌ្ឍ ។

ក្នុង​កាស​នោះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៍បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួម​គ្នា​ធានា​ឲ្យ​បាន​សន្តិសុខ​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ និង អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ចៀសវាង​យ៉ាងណា​កុំ​ឲ្យ​មាន​ជម្លោះ​មុន​ពេល​បោះ​ឆ្នោត និង​ក្នុង​ពេល​បោះ​ឆ្នោត ធ្វើ​យ៉ាងណា​គោរព​ក្រម​សីល​ធ៌​ម​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ៕

5

 

Related Articles

Back to top button
Close
Close