សម្តេច​តេ​ជោ ​អញ្ជើញ​​សម្ភោ​​ធ​​អគារសិ​ក្សា​​នៅ​​វិទ្​យាល័យ ​ក្រុង​​ក្រចេះ​​

សារព័ត៌មាន​ Cambodia News/

ក្រចះ (២៧ មីនា ២០១៧) ៖ សម្តេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ​២០១៧​បាន​អញ្ជើញ​ជា​​អធិបតី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា​ថ្មី​មាន​កម្ពស់ ៣​ជាន់ ស្មើ​និង ៤៨ បន្ទប់​នៅ​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រុង​ក្រចេះ​។​

​អគារសិក្សា​នេះ​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រគល់ជូន​ក្នុងពេល​សម្តេច​អញ្ជើញ​ទៅ​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​កង​កម្លាំង​​ប្រដាប់អាវុធ​ក្នុង​ខេត្តក្រចេះ​កាលពី​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៦​កន្លងទៅនេះ​បន្ទាប់ពី​សម្តេច​បាន​ពិនិត្យឃើញ​អគារសិក្សា​ចាស់ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដែល​អាច​នាំមក​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេងៗ​សម្រាប់​សិស្ស​។​

​អគារសិក្សា​នៅ​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រុង​ក្រចេះ​ស្ថិតនៅក្នុង​ក្រុង​ក្រចេះ​នេះ​គឺជា​អគារសិក្សា​ទី​២​ហើយ​បន្ទាប់ពី​អគារ​​សិក្សា​នៅ​វិទ្យាល័យ​តេ​ជោ ហ៊ុន សែន បឹង​កុក នៅក្នុង​ខេត្តកំពង់ចាម ដែល​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​​នៅ​ដើមឆ្នាំ​២០១៧​នេះ​៕
3

Related Articles

Back to top button
Close
Close