ក្រសួង​​បរិស្ថាន ​និង​​ទី​ភ្នាក់​ងារ​​JICA ​នឹង​​ចុះ​ហត្ថ​លេខា​​លើ​​គម្រោង​​លើក​កម្ពស់​​បរិស្ថាន​​​ នា​​​រសៀល​​នេះ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៦ មីនា ២០១៧) ៖ ក្រសួងបរិស្ថាន និង ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(JICA) ដែល​មាន​ការិយាល័យ​នៅ​កម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី «គម្រោងសម្រាប់ជួយដល់ការអនុវត្តប្រកបដោយប្រសិទ្ធ​ភាពនូវការវាយតម្លៃហេតុប៉ញពាល់បរិស្ថាន និងការត្រួតពិនិត្យការបំពុលបរិស្ថានតាមរយៈការអភិវឌ្ឍសមត្ថភាពនៃក្រសួងបរិស្ថាន» ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការអនុវត្តការងារវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែ មីនា ឆ្នាំ ២០១៧ វេលាម៉ោង ២ រសៀល នៅបន្ទប់តៅ សេងហួរ ទីស្តីការក្រសួងបរិស្ថាន។ អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមយលព័ត៌មានដោយអនុគ្រោះ។។  នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន ៕

6

 

Related Articles

Back to top button
Close
Close