​មួយថ្ងៃដំបូងនៃការ​​ប្រឡងបាក់ឌុកមាន​​សភាពស្ងប់ស្ងាត់ល្អ

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ សីហា គេសង្កេតឃើញថា ការប្រលងសញ្ញាបត្រទុតិយភូមិ ដែលជាថ្ងៃទី១នៅតាមមណ្ឌលប្រលង មួយចំនួនក្នុងរាជធានីភ្នំពេញ ហាក់មានសភាពស្ងប់ស្ងាត់ ដូចជាគ្មានសកម្ម ភាព ឬបាតុភាពអ្វីខុសពីប្រក្រតីនោះទេ។

ប៉ុន្តែគេសង្កេតឃើញថា នៅមុនពេលថ្ងៃប្រលងមួយថ្ងៃ ទោះបីជាក្រសួងបានចេញបំរាមយ៉ាងណាក្តី ក៏នៅតាមបណ្តាហាង ថតចម្លងឯកសារមួយចំនួននៅតែមានសកម្មភាពលួចថតចម្លងឯកសារពី បណ្តាសិស្សត្រៀមប្រលងយ៉ាងផុសផុល ។

សកម្មភាពបែបនេះវាស្ទើរតែជាទម្លាប់សម្រាប់សិស្សមួយចំនួននៅកម្ពុជា ជាពិសេសនៅក្នុងរាជធានី ភ្នំពេញ ឲ្យតែដល់ពេល ជិតប្រលងពួកគេតែងតែស្វែងរកវិញ្ញាសាផ្សេងៗ ជាពិសេសមានជនឱកាស និយមមួយចំនួន បានបំផុសព័ត៌មានពីការ បែកធ្លាយនូវវិញ្ញាសាសំខាន់នានា ដូចជាគណិតវិទ្យា ភាសាខ្មែរ រូប គីមី ជាដើម។

បំផុសព័ត៌មានពីការបែកធ្លាយនូវវិញ្ញាសាមួយចំនួននេះបានធ្វើឲ្យសិស្សត្រូវប្រលង ដែលមិនសូវជឿ លើសមត្ថភាពរបស់ខ្លួន ដែលសិក្សារហូតដល់១២ឆ្នាំហើយនោះបានយកលុយរាប់សិបដុល្លារទៅ ទិញវិញ្ញាសាទាំងនោះទោះបីដឹងថា វាជាការបោក ប្រាស់របស់ជនឱកាសនិយមមួយចំនួនក្តី។

សូមបញ្ជាក់ថា ប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងចំនួន ១១៤.១១៤នាក់ ក្នុងនោះ ក្រសួង បានបែងចែក មណ្ឌលប្រឡង នៅទូទាំងប្រទេសចំនួន ២៥៤មណ្ឌល ដែលមានបន្ទប់ប្រលង ចំនួន ៤.៦១២ បន្ទប់៕

Related Articles

Back to top button
Close
Close