ក្មេង​ស្ទាវ​​ពីរ​​ក្រុម​​ដេញ​​កាប់​​គ្នា ​ត្រូវ​​សមត្ថ​កិច្ច​​ក្របួច​​វាយ​ខ្នោះ​​

សារព័ត៌មាន​​​ Cambodia News/

​បាត់ដំបង​៖​ ក្រុមក្មេងស្ទាវ​ចំនួន​ពីរ​ក្រុម​បាន​ប្រើ​ដាវ​សាំ​ម៉ា​រ៉ៃ​ដេញ​កាប់​គ្នា​បង្ករ​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១៦-៤០​នាទី​ថ្ងៃទី​១.​ខែមីនា ឆ្នាំ​២០១៧​ត្រង់ចំនុច​ខ្នង ប្រឡាយ​ស្ថិត​ក្នុងភូមិ​ចុង​សំ​ណាយ មោង​ឬ​ស្សី ។ ចុងក្រោយ​ត្រូវ​សមត្ថកិច្ច​ក្របួច​វាយខ្នោះ​។​ ហេតុ​ការ​គួរអោយភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​​។​

សមត្ថកិច្ច​មូលដ្ឋាន​បានបញ្ជាក់​ប្រាប់ថា​ករណី​ហឹ​ង្សា​ខាងលើនេះ​បង្ករ​ដោយ​ក្រុម​ជន​ក្មេងស្ទាវ​ចំនួន​២​ក្រុម​ដោយ​ក្រុម​ទីមួយ​មាន​គ្នា​ពី​១០​នាក់​-​ទៅ​២០​នាក់ ប្រើប្រាស់​ដាវ​សាំ​ម៉ា​រៃ​ចំនួន​១​ដើម និង​កាំបិត ស្នៀត​ព្រមទាំង​ដំបង បាន​ដេញ​កាប់ និង​វាយ​គ្នា​ទៅវិញទៅមក​ជាមួយ​ក្រុម​មួយទៀត​មាន​គ្នា​៣​នាក់ បណ្តាល​ឲ្យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​រងរបួស​ត្រូវ​ច​ង្កេះ ធ្គា​ម និង​ស្មារ​។​

​ក្រោយ​ធ្វើ​សកម្មភាព​វាយតប់​កាប់​ចាក់​គ្នា​រួច​ជនបង្ក​រទាំង​២​ក្រុម​បាន​រត់គេចខ្លួន​។ ​លុះដល់​ម៉ោង​៨-០០​នាទី​ថ្ងៃ​២.​ខែមីនា​ឆ្នាំ​២០១៧​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោងឫស្សី​បាន​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់​ក្នុងនោះ​៨​នាក់​ជា​ចំណោម​បក្ខពួក​។  ដកហូត​វត្ថុតាង​កាំបិត​ចំនួន​២ ដាវ​សាំ​ម៉ា​រៃ ចំនួន​២ កាំបិត​ស្នៀត​ចំនួន​១ ដែក​បំពង់​ទីប​ជ្រុង​ចំនួន​៣​និង ដំបង​មែក​ស្តៅ​ចំនួន​១​។​

បច្ចុប្បន្ន​ជនបង្ក​រទាំង​១០​នាក់​និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ដើម្បី​ក៏​សាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​៕​

4

Related Articles

Back to top button
Close
Close