បាឡុងធ្លាក់ខណៈកំពុងដឹកភ្ញៀវបរទេសចំនួន៩នាក់នៅក្រុងសៀមរាប
សារព័ត៌មាន Cambodia News/
សៀមរាប ៖ បាឡុងមួយគ្រឿង ខណៈកំពុងដឹកភ្ញៀវបរទេសចំនួន៩នាក់ ក្នុងនោះមានខ្មែរម្នាក់ជាអ្នកបើកបរដើម្បីនាំភ្ញៀវទស្សនាពីលើអាកាស មើលទេសភាព ដែលប្រជាពលរដ្ឋរស់នៅ បានធ្លាក់ចុះមកដី ប៉ុន្តែពុំមានភ្ញៀវណាម្នាក់រងរបួសក្នុងហេតុការខាងលើនោះទេ បង្កឱ្យមានការភ្ញាក់ផ្អើលពេញក្រុងសៀមរាប នេះជាការធ្វេសប្រហែសរបស់អ្នកបើកបរ ។
ហេតុការណ៍បាឡុងធ្លាក់នោះបានកើតឡើង នៅវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី៣ មីនា ២០១៧នេះ ស្ថិតនៅចំណុច ភូមិទឹកថ្លា សង្កាត់ទឹកវិល ខេត្តសៀមរាប ។
តាមការឲ្យដឹងពីសម្ថកិច្ចក្រុងសៀមរាម បាឡុងដែលធ្លាក់នោះ បានហោះចេញមកពីភូមិសាស្ត្រ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយបានមកធ្លាក់ស្ថិតនៅចំណុចក្នុងភូមិទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាប ។ ភ្ញៀវបរទេសមានចំនួន៨នាក់ និងខ្មែរម្នាក់ជាអ្នកបើកបាឡុង មិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះទេ ភ្លាមៗគេឃើញមានរថយន្តបានមកទទួលទៅយកមនុស្សទាំងអស់នោះត្រឡប់ទៅកន្លែងដើមវិញ ៕